SBS Khmer - SBS ខ្មែរ

SBS Khmer - SBS ខ្មែរ

Independent news and stories from SBS Audio, connecting you to life in Australia and Khmer-speaking Australians. - ព័ត៌មានឯករាជ្យ ព្រមជាមួយរឿងរ៉ាវពាក់ព័ន្ធនឹងជីវិតរបស់លោកអ្នកនៅក្នុងប្រទេសអូស្រ្តាលី និងសហគមន៍អូស្រ្តាលីដែលនិយាយភាសាខ្មែរ។

Episodes

** ប្រាក់រាប់សែនត្រូវបានរៃអង្គាសសម្រាប់សកម្មភាពសប្បុរសធម៌ ក្រោយមានការចោទប្រកាន់វាយប្រហារមកលើសមាជិកសភា លោកស្រី Helen Haines។ ** អតីតកីឡាករ AFL ពីររូប ត្រូវបានព្រមានចំពោះការផ្សព្វផ្សាយសេវាកម្មល្បែងស៊ីសងតាមអ៊ីនធឺណិត។ ** អាមេរិកចេញសេចក្តីព្រមានអំពីការធ្វើដំណើរសម្រាប់ពលរដ្ឋរបស់ខ្លួននៅក្នុងប្រទេសអារ៉ាប៊ីសាអូឌីត។
Listen
Watch
Mark as Played
Regular breast screening can help find breast cancer early, before you notice any signs or symptoms. Screening is free for eligible women or people at risk of breast cancer. It takes about 20 minutes, once every two years, and it’s an effective way to take charge of our health. Let’s take a closer look at why a breast screen is nothing to be anxious about. - ការពិនិត្យសុខភាពសុដន់ជាប្រចាំ អាចជួយរកឃើញជំងឺមហារីកសុដន់បានទាន...
Listen
Watch
Mark as Played
មាតិកាព័ត៌មានសំខាន់ៗសម្រាប់ថ្ងៃនេះរួមមាន៖ ** ប៉ូលិសសង្ស័យថាជាអំពើអត្តឃាត បន្ទាប់ពីប្រទះឃើញសាកសពពីរ នៅលើផ្លូវថ្មើរជើងមួយកន្លែងក្នុងទីក្រុងមែលប៊ន។ ** លោកស្រី Amanda Camm រដ្ឋមន្ត្រីទទួលបន្ទុកសេវាកម្មគ្រួសារនៃរដ្ឋគ្វីនស្លេន ប្រកាសលាលែងចេញពីតំណែង។ ** ម្ចាស់កម្មសិទ្ធិប្រពៃណីនៃជនជាតិដើមភាគតិច នៅក្នុងរដ្ឋគ្វីនស្លេន បង្កើតសម្ព័ន្ធផ្លូវការថ្មីមួយ ដើម្បីជួយការពារតំបន់ផ្កាថ្ម Great Barrier Reef។
Listen
Watch
Mark as Played
ជនជាតិខ្មែរ ២នាក់ ក្នុងចំណោម ៦នាក់ ដែលសមត្ថកិច្ចកម្ពុជា អះអាងថា ជាមេខ្លោងឧក្រិដ្ឋកម្មឆបោកអនឡាញ ត្រូវបានចាប់បញ្ជូនទៅតុលាការ និងឃុំខ្លួន នៅក្នុងពន្ធនាគារ ដើម្បីបន្តនីតិវិធីផ្លូវច្បាប់។ នេះបើតាមគណៈកម្មការចំពោះកិច្ចប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ដែលបានប្រកាស កាលពីថ្ងៃពុធ ទី២១ ខែតុលា។
Listen
Watch
Mark as Played
តបនឹងការចោទប្រកាន់ថា រដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់លោក ហ៊ុន ម៉ាណែត កាត់ដីឱ្យថៃ នៅពេលនេះ លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានប្រកាសថា រដ្ឋាភិបាលរបស់លោក ចង់ឱ្យពលរដ្ឋខ្មែរគ្រប់និន្នាការ មូលមតិគ្នា ផ្ដល់ទំនុកចិត្ត កុំចោទប្រកាន់រដ្ឋាភិបាលថា «ក្បត់ជាតិ កាត់ដីឱ្យថៃ» ដើម្បីទុកឱកាស ឱ្យមន្ត្រីជំនាញ ដោះស្រាយជាមួយថៃ ឱ្យចប់សព្វគ្រប់សិន ចាំពលរដ្ឋ នាំគ្នាទៅផ្ទៀតផ្ទាត់ នៅលើដីជាក់ស្ដែង និងវាយតម្លៃ។
Listen
Watch
Mark as Played
អាជ្ញាធរ និងភ្នាក់ងារសន្តិសុខកំពុងព្រមានថា រ៉ាឌីកាល់និយមកំពុងកើនឡើង និងកាន់តែងាយកើតមាននៅក្នុងប្រទេសអូស្រ្តាលី។ ការព្រមានទាំងនេះបានលេចឡើងនៅក្នុងកិច្ចស៊ើបអង្កេតមួយរបស់សភា ដែលពិនិត្យមើលអំពីលក្ខណៈ និងកត្តាជំរុញឱ្យមាននិន្នាការមូលវិវដ្តនិយមនៅក្នុងប្រទេសអូស្ត្រាលី ដោយអាជ្ញាធរបានចង្អុលបង្ហាញពីការកើនឡើងយ៉ាងខ្លាំងនៃរបាយការណ៍ពាក់ព័ន្ធនឹងខ្លឹមសារគាំទ្រអំពើភេរវកម្មនៅលើអ៊ីនធឺណិត។ ដូច្នេះ តើបច្ចេកវិទ្យាកំពុងផ្លាស់ប្តូរលក្ខណៈនៃគ្រោះថ្នាក់នេះយ៉ាងដូ...
Listen
Watch
Mark as Played
*** ហេតុផលដែលគាំទ្រដល់ការដំឡើងអត្រាការប្រាក់នៅក្នុងខែវិច្ឆិកា កាន់តែមានទម្ងន់ខ្លាំងឡើង។ *** សមាជិកសភា លោកស្រី Helen Haines ត្រូវការពេលយូរដើម្បីជាសះស្បើយឡើងវិញបន្ទាប់ពីបាត់បង់ជើងទាំងពីរនៅក្នុងហេតុការណ៍វាយប្រហារដោយរថយន្ត។ *** ASIO ថា អំពើហិង្សានយោបាយកំពុងកើតឡើងកាន់តែញឹកញាប់ ប៉ុន្តែមិនមានកត្តាតែមួយដែលជំរុញមូលវិវដ្តនិយមនោះទេ។

#sbsaudiopodcast
Listen
Watch
Mark as Played
កាលពីព្រឹកថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៦ លោកនាយឧត្តមសេនីយ៍ Antonio G Natarrete នាយសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូ បានជួបសម្តែងការគួរសម និងពិភាក្សាការងារ ជាមួយលោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត នៅវិមានសន្តិភាព ក្នុងរាជធានីភ្នំពេញ ដោយបានរំលឹកឡើងវិញនូវទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការដ៏ល្អ និងយូរអង្វែង រវាងប្រទេសទាំងពីរ ជាពិសេសក្នុងវិស័យការពារជាតិ និងសន្តិសុខ។
Listen
Watch
Mark as Played
មាតិកាព័ត៌មានសំខាន់ៗសម្រាប់ថ្ងៃនេះរួមមាន៖ ** បុរសម្នាក់ដែលត្រូវបានចោទប្រកាន់ថាបានវាយប្រហារសមាជិកសភា លោកស្រី Helen Haines ត្រូវឡើងតុលាការ។ ** ការរៀបរាប់បន្ថែមពីសាក្សីនៅកន្លែងកើតហេតុដែលបានបង្ហាញភាពក្លាហាន និងពីអ្នកដែលបានចូលជួយអន្តរាគមន៍ដំបូង។ ** ស្នងការសុវត្ថិភាពអេឡិចត្រូនិក-eSafety លើកឡើងពីការព្រួយបារម្ភអំពី Generative A-I ។

#sbsaudiopodcast
Listen
Watch
Mark as Played
បន្ទាប់ពីវិលត្រឡប់មកពីចូលរួមកិច្ចប្រជុំ ក្រោមយន្តការ UNCLOS រវាងកម្ពុជា និងថៃ លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេសកម្ពុជា បានប្រកាសថា កម្ពុជា ស្នើសុំឱ្យមានការដំឡើងកម្រិតការទូត និងបង្កើតឱ្យមាន Hot line ដើម្បីមេបញ្ជាការកងទ័ពជើងទឹកកម្ពុជា និងថៃ ងាយភ្ជាប់ទំនាក់ទំនងជាមួយគ្នា ដើម្បីដោះស្រាយបញ្ហាណាមួយ ដែលកើតមានឡើង ជាពិសេសនៅអំឡុងនៃដំណើរការដោះស្រាយតាមយន្តការ UNCLOS។
Listen
Watch
Mark as Played
*** ការផ្ទុះកំហឹងជុំវិញករណីចោទប្រកាន់ពីការវាយប្រហារលើសមាជិកសភាសហព័ន្ធ លោកស្រី Helen Haines។ ***រដ្ឋាភិបាលបង្ហាញព័ត៌មានលម្អិតអំពីគម្រោងការពារជាតិសម្ងាត់មួយ។ *** ការដាក់ចេញនូវបម្រាមគោចរនៅផ្នែកខ្លះក្នុងប្រទេសបារាំង ក្រោយពីមានអំពើហិង្សាក្នុងអំឡុងចុងសប្តាហ៍។

#sbsaudiopodcast
Listen
Watch
Mark as Played
តើច្បាប់នៅប្រទេសអូស្ត្រាលីមានការផ្លាស់ប្តូរដោយរបៀបណា? តាមរយៈយុទ្ធនាការរបស់លោក Rodney Croome ដើម្បីសិទ្ធិមនុស្ស និងសមភាពអាពាហ៍ពិពាហ៍ សូមសិក្សាពីរបៀបដែលរឿងរ៉ាវផ្ទាល់ខ្លួន សកម្មភាពរបស់សហគមន៍ ប្រព័ន្ធតុលាការនិងសភា អាចជួយផ្លាស់ប្តូរច្បាប់បាន ព្រមទាំងមូលហេតុដែលដំណើរការនេះអាចត្រូវចំណាយពេលវេលាយូរ។

How Australia Works is an SBS podcast that uses real stories and clear explanations to help you understand how government work in Austral...
Listen
Watch
Mark as Played
*** ស្ថានភាពលំបាកផ្នែកសេដ្ឋកិច្ចនៅអូស្ត្រាលី វិលត្រឡប់ទៅរកកម្រិតខ្ពស់បំផុត ចាប់តាំងពីក្រោយវិបត្តិកូវីដ។ *** អត្រាអ្នកអត់ការងារធ្វើនៅអូស្ត្រាលី បានកើនឡើងដល់ ៤,៧ ភាគរយ ដោយមានការបាត់បង់ការងារចំនួន ៣៩ ០០០ កន្លែងនៅក្នុងខែកញ្ញា។ *** ពលរដ្ឋអូស្ត្រាលីម្នាក់ត្រូវបានឃុំខ្លួនដោយខុសច្បាប់រយៈពេល ៩៤៥ ថ្ងៃ។
Listen
Watch
Mark as Played
បាតុភូត El Niño នៅក្នុងឆ្នាំ២០២៦-២០២៧នេះ អាចបង្កឱ្យបរិយាកាសក្តៅខ្លាំង និងគ្រោះរាំងស្ងួត ដែលធ្វើឲ្យប៉ះពាល់ដល់កុមារជាង ៣៤៧លាននាក់ នៅតាមបណ្តាជិត ១០០ប្រទេស នៅទូទាំងពិភពលោក។ សម្រាប់កុមារកម្ពុជា ត្រូវបានអង្គការសហប្រជាជាតិ ផ្នែកកុមារ ហៅកាត់ថា UNICEF បានព្យាករថា មានកុមារកម្ពុជា ១លាន ៣សែននាក់ នឹងទទួលរងផលប៉ះពាល់។
Listen
Watch
Mark as Played
មាតិកាព័ត៌មានសំខាន់ៗសម្រាប់ថ្ងៃនេះរួមមាន៖ *** មនុស្ស៤នាក់ត្រូវបានចាប់ខ្លួន ពាក់ព័ន្ធនឹងករណីចោទប្រកាន់ពីបទរៀបចំផែនការជួញដូរគ្រឿងញៀន តម្លៃ ១៧ លានដុល្លារ។ *** បុគ្គលិកនៅអាកាសយានដ្ឋានស៊ីដនីធ្វើកូដកម្មម្តងទៀត ដែលបណ្តាលឱ្យជើងហោះហើរជាច្រើនត្រូវផ្អាកដំណើរការ។ *** អតីតប្រធានាធិបតីវេណេស៊ុយអេឡា និងភរិយា ប្រកែកថាគ្មានកំហុសចំពោះការចោទប្រកាន់ថ្មីៗពាក់ព័ន្ធនឹងអំពើទារុណកម្ម នៅឯតុលាការក្រុងញូវយ៉ក។

#sbsaudiopodcast
Listen
Watch
Mark as Played
កិច្ចប្រជុំលើកទី២ នៃគណៈកម្មការផ្សះផ្សាក្រោមអនុសញ្ញាអ.ស.ប.ស្តីពីនីតិសមុទ្រ រវាងកម្ពុជា និងថៃ ចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២៦ បានធ្វើឡើង នៅវិមានសន្តិភាព(ICJ) ទីក្រុងឡាអេ។ បើតាមក្រសួងការបរទេសកម្ពុជា គណៈកម្មការផ្សះផ្សានេះ តម្រូវឱ្យកម្ពុជា និងថៃ ជៀសវាងការធ្វើសេចក្តីថ្លែងការណ៍ជាសាធារណៈ ទាក់ទងនឹងលទ្ធផលនៃដំណើរការផ្សះផ្សា រហូតដល់គណៈកម្មការផ្សះផ្សា ចេញសេចក្តីប្រកាសព័ត៌មានផ្លូវការរបស់ខ្លួន។

#sbsaudiopodcast
Listen
Watch
Mark as Played
ជាមួយនឹងពាក្យស្នើសុំទិដ្ឋាការសម្រាប់ឪពុកម្តាយជាងមួយសែនប្រាំម៉ឺនករណី នៅកកស្ទះមិនទាន់បានដោះស្រាយ ការផ្លាស់ប្តូរថ្មីៗលើវិធានទិដ្ឋាការសម្រាប់អ្នកមកលេង (visitor visa) នឹងធ្វើឱ្យការជួបជុំគ្នាឡើងវិញជាមួយឪពុកម្តាយដែលមានវ័យចំណាស់ៗ កាន់តែមានភាពលំបាកថែមទៀត។ សម្រាប់មនុស្សមួយចំនួន ការចំណាយខ្ពស់ និងរយៈពេលរង់ចាំយូរអង្វែង បានបង្ខំឱ្យពួកគេត្រូវជ្រើសរើសរវាងការបន្តរស់នៅក្នុងប្រទេសអូស្ត្រាលី ឬការរស់នៅជាមួយឪពុកម្តាយដែលមានវ័យចំណាស់នៅឯបរទេស។
Listen
Watch
Mark as Played
*** រកឃើញបេតិកភណ្ឌជម្រកក្រោមរូងថ្មរបស់ជនជាតិដើម Aboriginal នៅតំបន់ Blue Mountains ក្រោមជំនួយពីបច្ចេកវិទ្យាដ្រូន។ *** គេព្យាករថា តម្លៃផ្ទះនឹងបន្តធ្លាក់ចុះក្នុងរយៈពេលប្រហែលមួយឆ្នាំទៀត។ *** សម្តេចសង្ឃប៉ាប លីអូ ត្រូវបានគេធ្វើរោគវិនិច្ឆ័យឃើញថា មានជំងឺមហារីកសួត។

#sbsaudiopodcast
Listen
Watch
Mark as Played
អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា លោក ប៉ែន បូណា បានចេញសេចក្តីថ្លែងការណ៍ផ្ទាល់មាត់ផង និងជាលាយលក្ខណ៍អក្សរផង ដើម្បីទាមទារឱ្យលោក សម រង្ស៊ី មេដឹកនាំនយោបាយប្រឆាំងនៅក្រៅប្រទេស ចេញមុខបដិសេធនូវសំដីរបស់លោក Nantiwat Samart អតីតលេខារដ្ឋមន្ត្រីការបរទេសថៃ ដែលបានលើកឡើងពីការថ្លែងរបស់លោក សម រង្ស៊ី ថា កម្ពុជាជាអ្នកវាយប្រហារថៃមុន ក្នុងជម្លោះព្រំដែន កាលពីពេលកន្លងទៅ។
Listen
Watch
Mark as Played
មាតិកាព័ត៌មានសំខាន់ៗសម្រាប់ថ្ងៃនេះរួមមាន៖ *** អូស្ត្រាលី និងហ្ស៊កដានី ចុះហត្ថលេខាលើសេចក្តីថ្លែងការណ៍រួមស្តីពីសន្តិសុខ។ *** សេចក្តីព្រាងច្បាប់ថ្មី៖ ក្រុមហ៊ុនផលិតឧស្ម័នធំៗ នឹងតម្រូវឱ្យបម្រុងទុកបរិមាណឧស្ម័នរហូតដល់ ២០ ភាគរយ នៃបរិមាណនាំចេញ សម្រាប់អតិថិជនក្នុងស្រុក។ *** បារាំងកំពុងស្វែងរកក្រុមហេគឃ័រ ដែលបានចូលគ្រប់គ្រងប្រព័ន្ធម៉ាស៊ីនត្រជាក់នៅតាមផ្សារទំនើបរាប់រយទីតាំង។

#sbsaudiopodcast
Listen
Watch
Mark as Played

Popular Podcasts

    If you've ever wanted to know about champagne, satanism, the Stonewall Uprising, chaos theory, LSD, El Nino, true crime and Rosa Parks, then look no further. Josh and Chuck have you covered.

    Dateline NBC

    Current and classic episodes, featuring compelling true-crime mysteries, powerful documentaries and in-depth investigations. Follow now to get the latest episodes of Dateline NBC completely free, or subscribe to Dateline Premium for ad-free listening and exclusive bonus content: DatelinePremium.com

    The Bobby Bones Show

    Listen to 'The Bobby Bones Show' by downloading the daily full replay.

    The Joe Rogan Experience

    The official podcast of comedian Joe Rogan.

    The Clay Travis and Buck Sexton Show

    The Clay Travis and Buck Sexton Show. Clay Travis and Buck Sexton tackle the biggest stories in news, politics and current events with intelligence and humor. From the border crisis, to the madness of cancel culture and far-left missteps, Clay and Buck guide listeners through the latest headlines and hot topics with fun and entertaining conversations and opinions.

Advertise With Us
Music, radio and podcasts, all free. Listen online or download the iHeart App.

Connect

© 2026 iHeartMedia, Inc.

  • Help
  • Privacy Policy
  • Terms of Use
  • AdChoicesAd Choices